Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តបេសកកម្មក្នុងខេត្តព្រះវិហារ ដោយធ្វើដំណើរទៅមណ្ឌលសុខភាពកោះកេរ្ត៍ ដែលស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។
ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទៅដល់មណ្ឌលសុខភាពកោះកេរ្ត៍ នៃស្រុកប្រតិបត្តិត្បែងមានជ័យ ចម្ងាយប្រមាណ ៦០គីឡូម៉ែត ពីក្រុងព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាលនៅទីនោះ។ ដំណើរបេសកកម្មនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស នៃក្រសួងសុខាភិបាល ព្រមទាំងឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ និងសហការី។ 

ក្នុងពេលដ៏មមារញឹកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសេចក្តីរីករាយជាខ្លាំង ដោយបានឃើញបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះមានការជឿជាក់លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិកនៅមណ្ឌលសុខភាពកោះកេរ្ត័ និងមកទទួលសេវាយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំទៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ជួយធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមទៀត ជូនដល់មន្ត្រី និងបុគ្គលិកទៅតាមជំនាញ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏នាំយកឱសថ សម្ភារៈបរិក្ខាពេទ្យបន្ថែមចាំបាច់មួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់ប្រើប្រាស់ក្នុងការបម្រើសេវាសុខាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើចំណារនៅក្នុងកំណត់ត្រារបស់មណ្ឌលសុខភាពដោយបានកោតសរសើរនូវវីរភាពរបស់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពកោះកេរ្ត៍ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អនិងកាន់តែ មានភាពជឿជាក់ ព្រមទាំងបានជូនពរដល់មន្រ្តីទាំងអស់ទទួលបានជ័យជំនះថ្មីៗទៀតក្នុងភារកិច្ច និងការងាររបស់ខ្លួន។ 

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពកោះកេរ្តិ៍ មានបុគ្គលិកចំនួន ១៤នាក់ ហើយជាមណ្ឌលសុខភាពដែលមានគ្រែសម្រាប់អ្នកជំងឺសម្រាក។ ភាពដឹកនាំដ៏ប៉ិនប្រសប់និងប្រកបដោយភាពច្នៃប្រឌិត បានធ្វើឱ្យមន្ត្រី និងបុគ្គលិកមានការសាមគ្គីគ្នាបានល្អ និងចូលរួមក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាពបានល្អប្រសើរគួរឱ្យកត់សម្គាល់ រួមជាមួយការរៀបចំថែទាំជួសជុលអាគារនៅក្នុងមណ្ឌលសុខភាពដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំល្អៗបន្ថែមសម្រាប់ការថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនវានុវត្តន៍ ជាពិសេសត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំ ព្យាបាល និងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់ទាន់ពេលវេលា និងពង្រឹងបន្ថែមទៀតនូវសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។   

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ស្រឡាញ់រាប់អាន ពង្រឹងវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីការរីកចំរើនថែមទៀតរបស់អង្គភាព និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ សូមសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53