រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមបើកវគ្គសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធរាយការណ៍ជំងឺគ្រុនចាញ់ (App) និងមុខងារថ្មីៗដល់មន្រ្ដីមូលដ្ឋានសុខាភិបាល នៅសណ្ឋាគារ សាន់ & មូន រីវើរសាយ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់ប្រព័ន្ធព័ត៌មានវិទ្យាជំងឺគ្រុនចាញ់ និងចក្ខុវិស័យរបស់ប្រព័ន្ធ MIS សម្រាប់ថ្ងៃអនាគត (Transform Malaria Surveillance System for Malaria Elimination to Digital Innovation)
២. ផ្ដល់នូវចំណេះដឹងអំពីការប្រើប្រាស់មុខងារថ្មីៗនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាជំងឺគ្រុនចាញ់ មន្រ្ដីគ្រឹះស្ថានសុខាភិបាល និង
៣.ដើម្បីអោយមន្រ្ដីសុខាភិបាលបានស្វែងយល់បន្ថែម និងអនុវត្តបន្តអោយកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញពី តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានក្រោមឱវាទក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា UNOPS Asia Regional Health Cluster Senior Program Officer High Impact Asia Department GFAT តំណាងអង្គការ UNOPS ប្រចាំកម្ពុជា តំណាងអង្គការដៃគូអភិវឌ្ឍ និងដៃគូអនុវត្តនានា ព្រមទាំងសិក្ខាកាមមកពីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត (មន្រ្តីការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព) សរុបប្រមាណ