Cambodia
New Details

Image
ពិធីបើកសិក្ខាសាលាបូកសរុបប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិកម្រិត២
January 25, 2025

ខេត្តកំពត៖ ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងពិធីបើកសិក្ខាសាលាសិក្ខាសាលាបូកសរុបប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិកម្រិត២។

គោលបំណងរបស់សិក្ខាសិលានេះគឺដើម្បីពិនិត្យ និងកែសម្រួលលើ៥ចំណុច៖

១.វឌ្ឍនភាពនៃសកម្មភាពកែកម្អគុណភាពសេវាសុខាភិបាលឆ្នាំ២០២៤ ដោយការប្រើប្រាស់ឧបករណ៍

២.ចែករំលែកបទពិសោធន៍ក្នុងការងារលើកកម្ពស់គុណភាព

៣.កែសម្រួលនិងពិនិត្យឡើងវិញនូវសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល NQEMT-2

៤.ផ្សព្វផ្សាយសេចក្តីណែនាំ សម្រាប់ការអនុវត្តយន្តការជាតិតាមដានបង្កើនគុណភាពសេវាសុខាភិបាលប្រចាំឆ្នាំ២០២៥

៥.ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងការស្ទង់មតិស្តីពីការពេញចិត្តរបស់អតិថិជនចំពោះសេវាសុខាភិបាល។

ក្នុងពិធីបើកសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងតំណាងអង្គការដៃគូអភិវឌ្ឍរបស់គម្រង H-EQIP 2 និង USAID-EQHAII ហើយនិងសិក្ខាកាមមកពី នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង នាយកដ្ឋានការពារសុខភាព ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងគ្រូបង្គាលនិងប្រធានក្រុមវាយតម្លៃមន្ទីរសុខាភិបាលទាំង២៥ រាជធានី ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7