Cambodia
New Details

Image
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប
January 26, 2025

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពងខ្ពង់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។

សន្និបាតនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលការងារនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅអាទិភាពនានា សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៥នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ 

គួរបញ្ជាក់ផងដែរថា សមាសភាពភ្ញៀវកិត្តិយសអញ្ជើញចូលរួមថ្នាក់ជាតិមានសរុប ៦២រូប និងថ្នាក់ខេត្តចំនួន ១៩៥ រូប។

Image 1
Image 2
Image 3