Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផលនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងកំណត់វិធានការអនុវត្តបន្ត
January 28, 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិកជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) និងលោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ជាសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង បានចូលរួមកិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផល នៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងកំណត់វិធានការអនុវត្តបន្ត។ 

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិការ នៃគ.វ.ជ រួមទាំងសមាជិកនៃ គណៈកម្មការបច្ចេកទេសអន្តរក្រសួង និងមន្ត្រីជំនាញជាច្រើនរូបទៀត។ ក្នុងគោលបំណងពិនិត្យពិភាក្សាលើរបៀបវារៈដូចតទៅៈ (១) ពិនិត្យពិភាក្សាលើលទ្ធផលនៃការចុះវាយតម្លៃនៅទៅតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីឆ្នាំ២០២៤  និងការកំណត់វិធានអនុវត្តបន្ត (២)ពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៥ (៣)ពិនិត្យពិភាក្សាលើសេចក្តីព្រាងបណ្ណសរសើរសម្រាប់ជូនបុគ្គលិកអប់រំ និងបុគ្គលិកសុខាភិបាលនៃជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ (៤)ពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនាទាន នៃការអនុវត្តការ     កសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ។ 

 ជាលទ្ធផល អង្គប្រជុំបានរកឃើញជ័យលាភីគឺសាលាមត្តេយ្យចំនួន៥ វិទ្យាល័យចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ ចំនួន១៥ ដើម្បីបន្តការប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៤។

Image 1
Image 2
Image 3
Image 4