Cambodia
New Details

Image
ជំនួបពិភាក្សារវាងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
February 06, 2025

នារសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យ ព្រមទាំង លោក លោកស្រីនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលស្វាគមន៍ និងជួបប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការទី៨ នៃរដ្ឋសភា ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការផ្ដល់សេវាជូនប្រជាជនដែលមកទទួលសេវាព្យាបាល បញ្ហាប្រឈម និងទិសដៅបន្តឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ឡោក ខេង និងសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យនូវសេវាថែទាំ និងព្យាបាលជូនអ្នកជំងឺ ជាពិសេសការធ្វើនវានុវត្តន៍លើបច្ចេកទេសព្យាបាលថ្មីៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

បន្ថែមពីនោះ លោកជំទាវប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានលើកទឹកចិត្ដ និងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងការបន្តបេសកកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសកលជូនប្រជាពលរដ្ឋកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា ក៏បានផ្តល់ជាអនុសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្រ្តីរាជការនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមបន្តធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ តាមរយៈការដាក់បញ្ជូលការអប់រំសុខភាពជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ចូលរួមបណ្តុះបណ្តាលបន្តនូវធនធានមន្រ្តីសុខាភិបាល ពង្រឹងការព្យាបាលស្តារនិតិសម្បទារ ពង្រឹងសមត្ថភាពដើម្បីប្រែក្លាយមន្ទីរពេទ្យតាមស្តង់ដារគុណភាពមន្ទីរពេទ្យជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19