Cambodia
New Details

Image
កិច្ចប្រជុំ ស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូន និងរថយន្តគិលានសង្គ្រោះទាំងសាធារណៈនិងឯកជន
February 06, 2025

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូន និងរថយន្តគិលានសង្គ្រោះទាំងសាធារណៈនិងឯកជន។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋលេខាធិការបានធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលអនុប្រធានមន្ទីរទទួលបន្ទុកសេវាឯកជន នៃរដ្ឋបាលខេត្តទាំង២៥រាជធានី ខេត្ត ស្ដីពីការពង្រឹងយន្តការ នៃការគ្រប់គ្រង និងការពង្រឹងសមត្ថភាពប្រព័ន្ធបញ្ជូននៅគ្រប់មូលដ្ឋានសុខាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានក៏បានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ធនធានមន្ត្រីសុខាភិបាល ដែលត្រូវធ្វើការបណ្តុះបណ្តាលលើការសង្គ្រោះ និងប្រកាន់ភ្ជាប់នូវឥរិយាបទល្អនិងមានឯកសណ្ឋានត្រឹមត្រូវ និងរថយន្តគិលានសង្គ្រោះត្រូវបំពាក់ឧបករណ៍សម្រាប់សង្គ្រោះឱ្យបានគ្រប់គ្រាន់ និងធានានូវសោភ័ណ្ឌភាពទាំងក្នុងនិងក្រៅរថយន្តឱ្យបានស្អាតល្អ ។ ចំនែកសេវាសុខាភិបាលឯកជនដែលមានប្រើប្រាស់រថយន្តគិលានសង្គ្រោះត្រូវគោរពច្បាប់ និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការអនុញ្ញាតរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធាននិងអនុប្រធានការិយាល័យនិយ័តកម្ម និងក្រមសីលធម៌ មន្ត្រីនៃនាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តម លោកជំទាវ ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល បុគ្គលិកពាក់ព័ន្ធដែលបម្រើការងារនៅលើកាងារគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់ មានអ្នកចូលរួមសរុបចំនួន៩៨នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10