Cambodia
New Details

Image
ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលចុងក្រោយ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល
February 06, 2025

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លឹម ខាន់គ្រីការ អនុប្រធានការិយាល័យនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល  ជាសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង បានចូលរួមដំណើរការពិនិត្យ វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយ  មានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី៣ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.នៅសាលាភូមិន្ទរដ្ឋបាល  និងមានការចូលរួមពីគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

អង្គភាពលេចធ្លោជាងគេចំនួន ២៥អង្គភាព ក្នុងវិស័យអប់រំមានចំនួន១០អង្គភាព (វិទ្យាល័យចំនួន៥ និងសាលាមតេយ្យសិក្សាចំនួន ៥ ) និងក្នុងវិស័យសុខាភិបាលមាន ១៥ អង្គភាព (មន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន៥ មន្ទីរពេទ្យបង្អែកកម្រិត២ ចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១ មានចំនួន៥) ដោយតំណាងបេក្ខភាពនីមួយៗ ត្រូវធ្វើបទបង្ហាញរយៈពេល៣០នាទី អំពីការអនុវត្តនិងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ និងរយៈពេល ២០នាទីសម្រាប់សំណួរ-ចម្លើយ។

ការពិនិត្យវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយ បានបញ្ចប់ទៅដោយស្មារតីទទួលខុសត្រូវ និងសប្បាយរីករាយជាមួយនឹងលទ្ធផលរីកចម្រើនរបស់អង្គភាពក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល នាពេលបច្ចុប្បន្ន។ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូសុទ្ធតែបានលើកឡើងក្នុងស្មារតីរួមមួយថា «លើសពីភាពឈ្នះ  ឬចាញ់ ចលនាប្រកួតប្រជែង នឹងនាំមកនូវការរីកចម្រើនទាំងអស់គ្នា»។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7