Cambodia
New Details

Image
កិច្ចប្រជុំ បច្ចេកទេសរៀបចំផែនការអនុវត្តអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាពស្ដីពីការលើកកម្ពស់តួនាទីស្ដ្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល
February 07, 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ GMAG ចូលរួមកិច្ចប្រជុំ បច្ចេកទេសរៀបចំផែនការអនុវត្តអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាពស្ដីពីការលើកកម្ពស់តួនាទីស្ដ្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

កិច្ចប្រជុំបច្ចេកទេសនេះមានគោលបំណងពិភាក្សាការរៀបចំផែនការអនុវត្តអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព លើប្រធានបទលើកកម្ពស់តួនាទីស្ត្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ដើម្បីអនុវត្តអនុសាសន៍គោលនយោបាយ៖

១. ក្រសួងសុខាភិបាល បង្កើតសេចក្តីណែនាំជាក់លាក់ក្នុងការតែងតាំងថ្នាក់ដឹកនាំ និងជំរុញការអនុវត្តក្នុង ការតែងតាំងស្ត្រីមានតួនាទីជាថ្នាក់ដឹកនាំ ក្នុងមុខតំណែងគ្រប់គ្រង និងនយោបាយ

២. ក្រសួងសុខាភិបាលពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីជាស្ត្រីពាក់ព័ន្ធអំពីការវិភាគយេនឌ័រ ការ  បញ្រ្ជបយេនឌ័រ នៅក្នុងវិស័យសុខាភិបាល និងតម្រង់ទិសស្ត្រីសម្រាប់ទទួលតួនាទីជាថ្នាក់ដឹកនាំ តាម   រយៈការផ្តល់វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីជាស្ត្រី។

ការលើកកម្ពស់តួនាទីស្ត្រីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក “មនុស្ស” ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលគិតគូរទៅលើការលើកកម្ពស់ សុខភាពនិងសុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី ក្រុមការងារក្រសួងកិច្ចការនារី ១០ រូប ក្រុមការងារក្រសួងសុខាភិបាល ៩ រូប ក្រុមការងារវិទ្យាស្ថានជាតិស្ថិតិ ២ រូប និងក្រុមការងារ  Vital Strategies ២ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9