Cambodia
New Details

Image
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការរៀបសរសេរ​នីតិវិធីប្រតិបត្តិស្តង់ដា ដល់មន្ត្រីមន្ទីរពេទ្យដើម្បីរៀបចំបំពេញតាម ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងប្រព័ន្ធ ICT
February 08, 2025

ខេត្តកំពត៖ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងបិទវគ្គបណ្តុះបណ្តាល ស្តីពីការរៀបសរសេរ​នីតិវិធីប្រតិបត្តិស្តង់ដា ដល់មន្ត្រីមន្ទីរពេទ្យបង្អែក ដើម្បីរៀបចំបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងប្រព័ន្ធ ICT។

គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីបណ្តុះបណ្តាលដល់មន្ទីរពេទ្យបង្អែកចំនួន៣០ (វគ្គទី៣ ក្នុងចំណោមវគ្គទាំង៤) ក្នុងការរៀបចំសរសេរ​នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដល់មន្ត្រីមន្ទីរពេទ្យបង្អែក ដើម្បីរៀបចំបំពេញទៅតាមស្តង់ដាគុណភាពរបស់មន្ទីរពេទ្យ។

នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ចំនួន១៨ ដែលបានរៀបចំសរសេរ​សម្រាប់វគ្គបណ្តុះបណ្តាលទី៣នេះ មាននៅក្នុងក្រុមស្តង់ដា៖ សិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជំងឺនិងក្រុមគ្រួសារ ​ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ​ ​ធនធានមនុស្ស ​សេវាថែទាំអ្នកជំងឺ ​ការគ្រប់គ្រងឱសថ ​សេវាគាំទ្រ ​បរិស្ថានសុវត្ថិភាពនិងសន្តិសុខមនី្ទរពេទ្យ និងការគ្រប់គ្រងព័ត៌មានសុខាភិបាល។

សិក្ខាកាម​ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន​ចំនួន ៨៩នាក់ មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ​ចំនួន៣០មន្ទីរពេទ្យ​ នៃរដ្ឋបាលខេត្តចំនួន៧ គឺ ខេត្តកណ្តាល ខេត្តកែប ខេត្តកំពង់ចាម ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ  និងគ្រូសម្របសម្រួលមកពីការិយាល័យធានាគុណភាព នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ព្រមទាំងគ្រូបង្គោល ​នៃរដ្ឋបាលខេត្តទាំង៧។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10