Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន BRIDGEMOUNT LTD ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា លើវិស័យសុខាភិបាល
February 09, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោក Kalyan Ghosh នាយកគ្រប់គ្រង និងសហការី លោកស្រី Reynalyn Pancubila នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Bridgemount Ltd. ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់វិស្វកម្ម បានចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេស ដើម្បីស្វែងយល់អំពីឱកាសវិនិយោគ និងពិភាក្សាអំពីការផ្ដល់ហិរញ្ញប្បទានលើគម្រោងនានានៅប្រទេសកម្ពុជា។

ជាបឋម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ លោក Kalyan Ghosh ដំណាងក្រុមហ៊ុន Bridgemount Ltd. ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោក Kalyan Ghosh បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុន ដែលមានបំណង់ចូលរួមក្នុងវិស័យសុខាភិបាល ដែលក្រុមការងារជំនាញនៃក្រសួងសុខាភិបាលត្រៀមលក្ខណៈជាស្រេចទទួលជួបពិភាក្សាលំអិតអំពីសំណើរគម្រោងទាំងឡាយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាស្របតាមផែនការយុទ្ធសាស្រ្ដបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងបុិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6