Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន EY Strategy and consulting Co., Ltd. ស្វែងយល់អំពីឱកាសសហប្រតិបត្តិការ និងវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យសុខាភិបាល
February 11, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន EY Strategy and consulting Co., Ltd. ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់អំពីឱកាសវិនិយោគ ក្នុងវិស័យសុខាភិបាល នៅប្រទេសកម្ពុជា។

ជាបឋម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ លោក Mr. Ushida Masaya តំណាងក្រុមហ៊ុន និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោក Mr. Ushida Masaya បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុន ដែលមានបំណង់ចូលរួមក្នុងវិស័យសុខាភិបាល តាមរយៈសំណើរសិក្សាគម្រោងកិច្ចសហប្រតិបត្តិការជំនួយលើបច្ចេកវិទ្យាចម្រុះទឹកស្អាត និងប្រព័ន្ធទឹកស្អាត នៅមណ្ឌលសុខភាពតាមតំបន់ដាច់ស្រយាល ក្នុងប្រទេសកម្ពុជា សំដៅចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10