Cambodia
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី២
February 18, 2025

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤១០៥នាក់។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវចំនុចការពង្រឹងសេវាសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ត្រូវយកចិត្តទុកដាក់លើកិច្ចការគាំពារមាតា និងទារក ឱ្យបានគត់មុតទាន់ពេលវេលា និងសកម្មបំផុត។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកយកករណីសិក្សាមួយទាក់ទងនឹងការផ្តល់ សេវាថែទាំនឹងព្យាបាល មកបង្ហាញនឹងបានធ្វើការពន្យល់ពីវិធីសាស្រ្ត និងរបៀបពិចារណាសម្រាប់ ដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាត្រៀមខ្លួនកុំឱ្យមានករណីណាមួយ កើតឡើងជាបន្តរទៀតនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ 

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកយកនិយមន័យរបស់ទស្សនវិជ្ជាមកចែករំលែក និងបានលើកឡើងពីសារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា ក៏ដូចការប្រើប្រាស់ទស្សនវិជ្ជានៅក្នុងជិវិតរស់នៅ និងជីវិតការងាររបស់មន្រ្តីសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានចាប់ផ្តើមបាឋកថាដោយពន្យល់ពាក្យគន្លឹះ មួយចំនួនសម្រាប់ស្វែងយល់ពីទស្សនវិជ្ជា រួមមានៈ អង្គវត្ថុ បាតុភូត ដំណើរការវិវឌ្ឍន៍ ទម្រង់ ។ល។ ដែលពាក្យគន្លឹះទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ធ្វើការពិចារណាតាមបែបទស្សនវិជ្ជាទាំងពីរប្រភេទ គឺបែបសំភារៈនិយម (Dialectical Materialism) និងមនោនិយម (Idealism)។ ឯកឧត្តមសាស្រ្តចារ្យ ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ខិតខំស្វែងយល់ពីទស្សនវិជ្ជា និងប្រើប្រាស់ទស្សនវិជ្ជា ដើម្បីបង្កើនគុណភាពនៃការពិចារណាឱ្យកាន់ តែមានភាពគ្រប់ជ្រុងជ្រោយ និងសមស្របតាមកាលវេលា និងបរិបទ។ 

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅក្នុងសប្តាហ៍នេះ មានការធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ លើការងារបង្កើនការប្រើប្រាស់សេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យអង្គរបូរី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលតាកែវ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18