ដោយមានការអនុញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា សមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានចូលរួមជាគណៈប្រតិភូដែលដឹកនាំដោយឯកឧត្ត ប៉េង ពោធិនា រដ្ឋ មន្ត្រី ក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី 4th Global Ministerial Conference on Road Safety ដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោកចាប់ពីថ្ងៃទី១៨-ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។
សន្និសីទនេះ មានគោលបំណងចែករំលែកឧត្តមានុវត្តន៍ (Best practices) ពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញការប្តេជ្ញាចិត្ត របស់ប្រទេសនានាក្នុងបញ្ហានេះ ពិភាក្សាបន្ថែមលើសកម្មភាពដែលផ្តោតលើសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមទាំងការ អនុវត្ត Global Plan for the Decade Action for Road Safety 2021-2030 និងការធ្វើសេចក្តីប្រកាសរួមរបស់ តំណាងប្រទេសដែលចូលរួមសន្និសីទនេះលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងសន្និសីទនេះដែរមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៩៣ប្រទេស ដែលមានសមាជិកជារដ្ឋមន្ត្រី និងសមាជិកគណៈប្រតិភូប្រតិភូចូលរួមប្រមាណជាង២ពាន់នាក់។