Cambodia
New Details

Image
វេទិកាវិទ្យាសាស្ត្រ សមាគមអន្តរជាតិឯកទេសបេះដូង អាសុីប៉ាសុីហ្វិកលើកទី៨ សម្រាប់កម្មវិធីអាហារូបករណ៍បណ្តុះបណ្តាលអ្នកដឹកនាំឯកទេសបេះដូងជំនាន់ថ្មី
February 20, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា Asian Pacific Society of Cardiology-Menarini Fondazione Bijoy Khandheria Emerging Leaders Scholarship នៅសណ្ឋាគារ Raffles Hotel Le Royal។

វេទិកានេះធ្វើឡើងក្នុងគោលបំណង ផ្តោតលើគុណភាព ប្រសិទ្ធភាពនៃការដឹកនាំ សារៈសំខាន់នៃការបង្កើតក្រុមការងារជំនាញ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាប្រចាំថ្ងៃនៅពេលអនាគត ចំពោះមុខអ្នកដឹកនាំជំនាន់បន្តបន្ទាប់ផ្នែកឯកទេសជំងឺបេះដូង និងជាឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈកម្រឹតអន្តរជាតិ។ គឺជាឱកាសដ៏ល្អក្នុងការប្រាស្រ័យទាក់ទងជាមួយសមាជិក សមាជិកា និងការផ្លាស់ប្ដូរបទពិសោធន៍កម្រឹតតំបន់ និងអន្តរជាតិ ជាមួយគ្រប់បណ្តាញសមាគមបេះដូង សម្រាប់ការសហការនាពេលអនាគតរួមគ្នា។ 

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានលើកប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជាទៅកាន់វេទិកាវិទ្យាសាស្ត្រឯកទេសបេះដូង អាសុីប៉ាសុីហ្វិកលើកទី៨ «មានតែរួមគ្នាទេ ទើបយើងអ្នកវិទ្យាសាស្ត្រអាចកសាងស្ពានមួយ ជាមួយភាសាវិទ្យាសាស្ត្រតែមួយ ដើម្បីធ្វើដំណើរឆ្ពោះទៅពិភពលោកមួយដែលពោរពេញដោយសន្តិភាព និងសុខមាលភាព សម្រាប់មនុស្សជាតិ។» (Only by being together as scientists, we can build a bridge with one language towards a world of peace and well-being for humanity)។

វេទិកានេះមានការអញ្ជើញចូលរួម សរុបចំនួនជាង៧០នាក់ ដែលជាពីសមាភាពជាន់ខ្ពស់ និងសមាជិកសមាគម ដែលជាអ្នកជំនាញឯកទេសផ្នែកបេះដូង-សសៃឈាម មកពី២១ប្រទេស៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15