Cambodia
New Details

Image
ការជំរុញកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ ក្នុងការជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) នៅខេត្តស្វាយរៀង
February 23, 2025

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា រួមដំណើរដោយលោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បី៖ 

១. ចុះពិនិត្យ និងពង្រឹងការងារផ្តល់សេវាសារវ័ន្តនៅមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរិមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើង នូវការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព

២. ណែនាំ និងលើកកម្ពស់ការយល់ដឹង សំដៅជំរុញ និងបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ

៣. គាំទ្រ និងពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)

៤. ដឹកនាំកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដេីម្បីជំរុញបង្កេីនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តស្វាយរៀង។ 

សូមបញ្ជាក់ថាក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ១១កន្លែងនៅក្នុងខេត្តស្វាយរៀង ក្នុងនោះមាន៖

- មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល តាសួស បាសាក់ និងសង្ឃ័រនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយរៀង 

- មណ្ឌលសុខភាពទួលស្ដី ច្រេស និងបាវិត នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ 

- មណ្ឌលសុខភាពស្វាយរំពារ និងគគីរសោម នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប និង

- មណ្ឌលសុខភាពជ្រៃធំ និងសំបួរ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក។

បន្ថែមលេីនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិបានចំនួន ៤កន្លែង ក្នុងនោះមានការជួបប្រជុំនៅមណ្ឌលសុខភាពបាសាក់ ទួលស្ដី សំបួរ និងមណ្ឌលសុខភាពស្វាយរំពារ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19