Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
February 23, 2025

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ 

ក្នុងមតិបើកកម្មវិធី ឯកឧត្តមសាស្ត្រាចារ្យ បានរម្លឹកនូវការលើកកម្ពស់សេវាសុខាភិបាល ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សុខភាពបឋមនៅមូលដ្ឋាន ដោយមានពង្រាយបុគ្គលិកគ្រប់ចំនួន មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានកោតសរសើរវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល។ 

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានអនុញ្ញាតឱ្យមន្រ្ដីពាក់ព័ន្ធ ធ្វើសេចក្តីរាយការណ៍សង្ខេប បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត ជូនអង្គប្រជុំទាំងមូល ចូលរួមដោះស្រាយបញ្ហាចំពោះមុខក្នុងការអនុវត្តការងារ និងបានផ្តល់អនុសាសន៍ណែនាំសំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើ៖ 

-ការលើកទឹកចិត្តឱ្យមន្រ្តីពង្រឹងសមត្ថភាពតាមរយៈការស្នើសុំវគ្គបណ្តុះបណ្តាលបន្តតាមមន្ទីរពេទ្យថ្នាក់ជាតិដែលជាដៃគូសហការគម្រោង ក្រើនរំលឹកអំពីការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យបានជាប់ជាប្រចាំ បន្តពង្រឹងសមត្ថភាពបច្ចេកទេស តាមរយៈការប្រជុំពិភាក្សា អំពីករណីជំងឺធ្ងន់ ស្លាប់ តាមផ្នែកនីមួយៗ ឬផ្នែកពាក់ព័ន្ធ

-ការលើកកម្ពស់ Infection control ជាប្រចាំ និងការតាមដានស្វែងយល់រាល់ការបញ្ជូនអ្នកជំងឺ ( Feedback ) ត្រឡប់មកវិញអំពីរោគវិនិច្ឆ័យ ការព្យាបាលទៅលើអ្នកជំងឺដែលបានបញ្ចូនពីមន្ទីរពេទ្យខេត្តទៅមន្ទីរពេទ្យថ្នាក់ជាតិ

-ពិនិត្យណែនាំក្នុងការប្រើប្រាស់ថវិកាក្នុងការអភិវឌ្ឍមន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព 

-ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗឱ្យមានភាពត្រឹមត្រូវ។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរណែនាំដល់មន្រ្តី ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13