Cambodia
New Details

Image
កិច្ចប្រជុំ របស់គណ:កម្មាធិការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងការបរិច្ចាគ ការផ្សំកោសិកា ជាលិកា និងសរីរាង្គមនុស្ស
February 23, 2025

ទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងការបរិច្ចាគ ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនៈភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រ ការកសាងលិខិតបទដ្ឋានគតិយុទ្ធបន្ថែមដើម្បីជំរុញការងារការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សនៅមន្ទីរពេទ្យជាតិដែលមានសមត្ថភាពបច្ចេកទេសខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមសាស្រ្តាចារ្យប្រធាន បានផ្តល់អនុសាសន៍ដល់អង្គប្រជុំដូចជា៖

១)ត្រូវធ្វើបច្ចុប្បន្នភាព និងរៀបចំបញ្ចប់នូវបទដ្ឋានគតិយុត្តដែលនៅសេសសល់

២)អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ បំពាក់នូវឧបករណ៍បរិក្ខារ និងបណ្តុះបណ្តាលធនធានមនុស្សដែលមានស្រាប់បន្ថែមពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាទំនើប

 ៣)ត្រូវមានទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសដើម្បីជួយជាបច្ចេកទេស

៤)ត្រូវផ្សព្វផ្សាយឱ្យសាធារណៈជនជ្រួតជ្រាប អំពីកិច្ចការនៃការបរិច្ចាគ និងការទួលកោសិកា ជាលិកា និងសរីរាង្គមនុស្ស។

អង្គប្រជុំក៏បានស្តាប់របាយការណ៍នៃគណៈកម្មការប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត ដែលមានវឌ្ឍនភាពគួរជាទីសង្ឃឹមដែលអាចឈានទៅការចាប់ផ្តើមកិច្ចការងារបច្ចេកទេសវេជ្ជសាស្ត្រដ៏ខ្ពស់នេះនាពេលខាងមុខឆាប់ៗ។ អង្គប្រជុំមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងផែនការយុទ្ធសាស្ត្រជាតិមួយ ស្តីពីការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលអនុវត្តកិច្ចការនេះបានដោយរលូន មានប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព រួមចំណែកឱ្យសម្រេចបាននូវគោលនយោបាយជាតិគ្របដណ្តប់សុខភាពជាសកល។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយក នាយករងមន្ទីរពេទ្យជាតិ និងលោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសរុបចំនួន៣៤នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10