Cambodia
New Details

Image
ការចុះត្រួតពិនិត្យវឌ្ឍនភាព និងគាំទ្រ នៅតាមបណ្តាមណ្ឌលសុខភាពចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ
February 23, 2025

ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារនៅតាមបណ្តាមណ្ឌលសុខភាពចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ។ 

ការត្រួតពិនិត្យនៅតាមមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសើរ ប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង។ 

ការចុះមកពិនិត្យ និងគាំទ្រការពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ ផ្តោតសំខាន់ជំរុញលើចំណុចមួយចំនួនរួមមាន៖

១. ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ 

២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ

៣. អនាម័យ បរិស្ថាន ក្នុងនិងជុំវិញបរិវេណមណ្ឌលសុខភាព

៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

៥. ការគ្រប់គ្រងនិងការថែទាំឱសថ សម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា

៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage)

៧. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ

៨. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរកដំណោះស្រាយឱ្យចំគោលដៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមកាងារក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរដល់អ្នកជំងឺព្រមទាំងក្រុមគ្រួសារ ហើយឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំរោង ដោយបានធ្វើការចុះទៅមណ្ឌលសុខភាព១៣ទីតាំង រួមមាន៖ (១)មណ្ឌលសុខភាពគោកមនសែនជ័យ (២)មណ្ឌលសុខភាពបេង (៣)មណ្ឌលសុខភាពត្រពាំងវល្លិយាវ (៤)មណ្ឌលសុខភាពអំពិល (៥)មណ្ឌលសុខភាពរំដួលសែនជ័យ (៦)មណ្ឌលសុខភាពហាលៀមសែនជ័យ  (៧)មណ្ឌលសុខភាពអំពិលសែនជ័យ (៨)មណ្ឌលសុខភាពឈូក (៩)មណ្ឌលសុខភាពគោកមន (១០)មណ្ឌលសុខភាពគោកខ្ពស់ (១១)មណ្ឌលសុខភាពតាមាន់សែនជ័យ (១២)មណ្ឌលសុខភាពតេជោថ្មដូន និង(១៣)មណ្ឌលសុខភាពសែនមនោរម្យ១&២។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19