Cambodia
New Details

Image
ការចុះពិនិត្យស្វែងយល់ និងពង្រឹងការបម្រើសេវាសុខាភិបាលបន្ថែម នៅមន្ទីរពេទ្យបង្អែកគងពិសី និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ
February 24, 2025

ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ដែលមាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្ដម ឱសថការី ឈី ហុង បានចុះពិនិត្យស្វែងយល់បន្ថែមលើការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ក្នុងដំណើរចុះពិនិត្យការងារពង្រឹងសេវា ជុំទី៣នេះ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកទាំងអស់ក្នុងទីតាំង នីមួយៗ  ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សា លើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ  ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ គុណភាពសេវាមន្ទីរពេទ្យបង្អែក អោយកាន់តែប្រសើរ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្រុមការងារក៏បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ គោលបំណងនៃការចុះពិនិត្យនេះគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ពីវឌ្ឍនភាព របស់អង្គភាពធៀបទៅនឹងជុំទី១ និងជុំទី២ ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមាន ។ 

សូមបញ្ជាក់ផងដែរថា នេះគឺជាជុំទី៣ ដែលក្រុមការងារបានចុះពិនិត្យជួយពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកទាំង២ខាងលើ ដែលជុំទី១ និងជុំទី២ យើងបានចុះពិនិត្យកាលពី ឆ្នាំ២០២៣ និងឆ្នាំ២០២៤ រួចមកហើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10