Cambodia
New Details

Image
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
February 27, 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឡឹម តារា រដ្ឋលេខាធិការបានអញ្ជើញចូលរួម សន្និបាតប្រចាំឆ្នាំ២០២៤ របស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។ 

សន្និបាតរយៈពេល២ថ្ងៃ នេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃ និងដាក់ទិសដៅសម្រាប់យកទៅអនុវត្តភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ 

ក្រសួងសុខាភិបាលក៏មានមន្ត្រីជំនាញលោកឱសថបណ្ឌិតឯកទេស អ៊ុយ សុខចំរើន ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា លើប្រធានបទ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិដោយផ្តោតទៅលើផលិតកម្ម សេវាកម្ម និងទីផ្សារ ពិនិត្យមើលបញ្ហាប្រឈមនិងដំណោះស្រាយក្នុងការអនុវត្តទៅលើស្តង់ដា។ តំណាងឱ្យក្រសួងសុខាភិបាល លោកឱសថបណ្ឌិតក៏បានបង្ហាញនូវចក្ខុវិស័យនៃការអនុវត្តស្តង់ដានៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ (Cambodian Hospital Accreditation Standards) និងមន្ទីរពិសោធន៍គុណភាពដែលទទួលបានស្តង់ដាអន្តរជាតិ ISO/IEC17025-2017, ISO 15189 Plus, និង ISO 15189 រួមនឹងមន្ទីរពិសោធន៍ជាតិមួយចំនួនទៀតផងដែ។ 

សន្និបាតនេះបានបិទបញ្ចប់ដោយជោគជ័យនាព្រឹកថ្ងៃទី២៦ កុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9