Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រជុំលើកទី១១ អាណត្តិទី១
February 27, 2025

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀល នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រជុំលើកទី១១ អាណត្តិទី១។ 

កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាទៅលើ៖

- ការពិនិត្យលើរបាយការណ៍ឌ្ឍនភាព បច្ចេកទេសត្រីមាសទី៤ ឆ្នាំ២០២៤ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ទិសដៅឆ្នាំ២០២៥

- ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី៤ ឆ្នាំ២០២៤

- ការធ្វើផែនការថវិការបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៦ 

ក្នុងនេះដែរ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព  ដែលកន្លងមកបានខិតខំបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្ត ជាពិសេសអ្នកជំងឺជាសមាជិកប.ស.ស និងសមធម៌។ 

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង តំណាងឥស្សរជនដែលមានចំណេះដឹង និង បទពិសោធន៍ខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល  ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយកមន្ទីរពេទ្យ និង នាយករង នាយិការង ព្រមទាំងលោក ហោ ស៊ុនហាក់ មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំមន្ទីរពេទ្យ ប្រធានការិយាល័យទាំងបី និង មន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8