Cambodia
New Details

Image
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
February 27, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ជើងគោក នៅទីស្តីការក្រសួងមហាផ្ទៃ។ 

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាល រាជធានី/ខេត្ត ស្នងការ កងរាជអាវុធហត្ថ និងកងកម្លាំងពាក់ព័ន្ធផងដែរ។

Image 1
Image 2
Image 3
Image 4