Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យបញ្ជីផ្ទៀងផ្ទាត់ និងវាយតម្លៃស្តង់ដាមូលដ្ឋានសម្រាប់មណ្ឌលសុខភាព ក្នុងការអនុវត្តវិធានការគន្លឹះវិស័យសុខាភិបាល
March 01, 2025

នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពទាំង២៥ រាជធានី ខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីផ្ទៀងផ្ទាត់ និងវាយតម្លៃស្តង់ដាមូលដ្ឋានសម្រាប់មណ្ឌលសុខភាព ក្នុងការអនុវត្តវិធានការគន្លឹះវិស័យសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។

គោលបំណងសំខាន់នៃកិច្ចប្រជុំផ្តោតទៅលើ ការពិនិត្យ និងពិភាក្សាបញ្ជីផ្ទៀតផ្ទាត់ និងវាយតម្លៃស្តង់ដាមូលដ្ឋានកម្រិតមណ្ឌលសុខភាព ការកំណត់សូចនាករសំខាន់ៗ ក្នុងកែលម្អមណ្ឌលសុខភាព ឱ្យក្លាយជាមណ្ឌលសុខភាព ដែលទទួលបានការវាយតម្លៃក្នុងកម្រិតល្អបង្គួរ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល លោក លោកស្រី ជាសមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7