Cambodia
New Details

Image
សកម្មភាពថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បានចូលរួមយ៉ាងសកម្ម និងផុសផុល តាមក្រុមនីមួយៗ
March 04, 2025

សកម្មភាពថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បានចូលរួមយ៉ាងសកម្ម និងផុសផុល តាមក្រុមនីមួយៗ ក្នុងការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងអាទិភាព ដើម្បីពិភាក្សារួមគ្នា និងផ្តល់ជាធាតុចូល កែលម្អប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០៣៥ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

សន្និបាតសុខាភិបាល បានបែងចែងក្រុមពិភាក្សាជា ៥ក្រុម ដោយក្នុងនោះ៖ ក្រុមទី១ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង និងជំងឺផ្លូវចិត្ត ២) ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា និងទារក និងអាហារូបត្ថម្ភកុមារ ដែលផ្តោតពិសេសលើប្រធានបទ «ការលើកម្ពស់សុខភាពផ្ទៃពោះ និងសង្រ្គោះជីវិតមាតា និងទារក» ៣) ការបង្ការ និងគ្រប់គ្រងនឹងជំងឺឆ្លង ៤) ការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ៥) ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលសាធារណៈ និងឯកជន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមផ្តល់ជាអនុសាសន៍គន្លឹះ ណែ​នាំដល់ក្រុមពិភាក្សានីមួយៗ ដើម្បីបង្កើននូវប្រសិទ្ធភាព​ ការអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែ ភាពនវានុវត្តន៍​ និងមានការឆ្លុះបញ្ចាំងទៅនឹងទិដ្ឋភាពជាក់ស្តែង ឱ្យប្រកបដោយប្រសិទ្ធភាព​ និងស័ក្តិសិទ្ធិភាព។  ឯកឧត្ដមសាស្ដ្រាចារ្យរដ្ឋមន្ត្រីក៏បានរំលឹកជូនថ្នាក់ដឹកនាំ​ បង្កើនការយកចិត្តទុកជាប់ជាប្រចាំដោយស្មារតីទទួលខុសត្រូវខ្ពស់​ និងដោយស្មារតីបុរេសកម្ម​ ពិសេសការធ្វើការរាយការណ៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា​ អំពីជំងឺឆ្លង​ ដើម្បីទប់ស្កាត់ឱ្យបានក្នុងកម្រិតខ្ពស់បំផុត។

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19