Cambodia
New Details

Image
កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រិត្យស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅក្នុងរដ្ឋបាលសាធារណៈ
March 05, 2025

រាជធានីភំ្នពេញ៖ ព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រិត្យស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅក្នុងរដ្ឋបាលសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។ 

កិច្ចប្រជុំនេះ គឺជាការពិនិត្យពិភាក្សាផ្តល់មតិជាធាតុចូលសំខាន់ៗ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធនានា ទៅលើសេចក្តីព្រាងអនុក្រឹត្យលម្អិត ធ្វើយ៉ាងណាពន្លឿនការរៀបចំអនុក្រឹត្យនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅកាន់ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដែលជាវិធានគន្លឹះទី៣ នៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

សូមបញ្ជាក់ថាក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានវិធានការគន្លឹះចំនួន៣  រួមមាន៖ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី (២)ការលើកកម្ពស់ប្រសិទ្ធភាពការងារ និង(៣)ការកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។

Image 1
Image 2
Image 3
Image 4