Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យលទ្ធផលដំណើរការសន្និបាតសុខាភិបាលលើកទី៤៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត
March 06, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំប្រជុំពិនិត្យលទ្ធផលដំណើរការសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំដំណើរការសន្និបាតលើកទី៤៤ ដែលរៀបចំ និងបែងចែកតួនាទីភារកិច្ចបានល្អ ស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពនវានុវត្តន៍ ដែលទទួលបាននូវគុណភាព ប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ទន្ទឹមនឹងភាពល្អប្រសើរនេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់មតិយោបល់នូវចំណុចដែលអនុវត្តមិនទាន់បានល្អ ក្នុងដំណើរការសន្និបាតនេះ ដើម្បីឆ្លុះបញ្ចាំងការរៀបចំនាឱកាសក្រោយ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ 

សូមបញ្ជាក់ផងដែរថាក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10