រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ “ក្រុម ត” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធានក្រុមការងារ “ត” និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងប្រតិភូ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំក៏មានការចូលរួមពីថ្នាក់ដឹកក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងតំណាងសភាពាណិជ្ជកម្ពុជា តំណាងសភាពាណិជ្ជកម្មខេត្ត។