Cambodia
New Details

Image
ចុះពិនិត្យទីតាំងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប
March 12, 2025

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញាតិដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. សាន់ សាប់អី  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាការអន្តរក្រសួងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ត្រួតពិនិត្យទីតាំងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

ក្នុងនោះដែរក៏ការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា គណៈកម្មាការអន្តរក្រសួង គណៈបញ្ជាការកងឯកភាព អ្នកមុខអ្នកការ ខេត្តសៀមរាបផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9