Cambodia
New Details

Image
ជំនួបប្រជុំជាមួយក្រុមការងារ ធនាគារពិភពលោក (H-EQIP II: បេសកកម្ម ISM ទី៥)
March 15, 2025

រាជធានីភ្នំពេញ៖ នាពេលរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យធនាគារពិភពលោក ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក និងលោកស្រី ជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានជួបប្រជុំជាមួយក្រុមការងារ ធនាគារពិភពលោក (H-EQIP II: បេសកកម្ម ISM ទី៥ ចាប់ពីថ្ងៃទី១០ ដល់ ២១ ខែមីនា ឆ្នាំ២០២៥) ដែលបានអញ្ជើញមកចូលរួមវាយតម្លៃសមាសភាពគម្រោងនិងពិភាក្សា លើការពិនិត្យស្រាវជ្រាវ និងព្យាបាលភាពមិនប្រក្រតីនៃមហារីកមាត់ស្បូន(CCS&T)។

ជំនួបប្រជុំនេះមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពលើ CCS&T ដោយប្រើ VIA ក្នុងខេត្តចំនួន៥ ដែលបានដាក់ឱ្យអនុវត្តបញ្ជូលទិន្នន័យតាមប្រព័ន្ធ Excel និងខេត្តផ្សេងទៀត រួមទាំងទិន្នន័យអំពីអត្រាវិជ្ជមាន  ទិដ្ឋភាពទូទៅនៃវិធីសាស្ត្រពិនិត្យមាត់ស្បូន (JICA) បទបង្ហាញរបស់សាកលវិទ្យាល័យ Heidelberg ស្តីពីការរកឃើញពីការសិក្សាដែលធ្វើឡើង  នៅខេត្តសៀមរាបនាពេលថ្មីៗនេះ និងការពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃ VIA និង HPV និងការសម្រេចចិត្តសម្រាប់ការកែលម្អការអនុវត្ត CCS&T ក្រោមការគាំទ្ររបស់ H-EQIP II ។

ក្នុងឱកាសនោះដែរ លោកជំទាវសាស្ត្រាចារ្យបានមានប្រសាស៍ថា ការធ្វើតេស្ត HPV លទ្ធផលច្បាស់ អាចព្យាបាលបានទាន់ពេលវេលា ជៀសវាងការធ្វើរោគវិនិច្ឆ័យខុស ដែលអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ស្រ្តី ក្រុមគ្រួសារ កាត់បន្ថយនូវការព្យាបាលច្រើនដង ការឈឺចាប់នឹងផលវិបាកនៃការព្យាបាលច្រើនដងហួសកំណត់ ការយកសំណាកតេស្ត អាចមានការចូលរួមពីស្ត្រីបានច្រើន ដោយគាត់អាចធ្វើដោយខ្លួនឯងបាន កាត់បន្ថយការខ្មាសអៀន និងពេលវេលារង់ចាំ ហើយបើលទ្ធផល តេស្តអវិជ្ជមាន ស្រ្តីអាចមកត្រួតពិនិត្យម្តងទៀត នៅ ៥ឆ្នាំទៅ ១០ឆ្នាំក្រោយ។ លោកជំទាវសាស្រ្តាចារ្យ ក៏បានស្នើឱ្យយកការងារដែលបានពិភាក្សាក្នុងថ្ងៃនេះ ទៅពិភាក្សាក្នុងក្រុមការងារមហារីកឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះតេស្ត HPV មានតម្លៃថ្លៃជាងតេស្ត VIA។

Image 1
Image 2
Image 3
Image 4