Cambodia
New Details

Image
កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា( គ. ត.ផ.ហ.ក.)
March 19, 2025

រាជធានីភ្នំពេញ ៖ នៅថ្ងៃអង្គារ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ និងជាសមាជិកគ.ត.ផ.ហ.ក បានចូលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជាក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា គ.ត.ផ.ហ.ក. និង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានគ. ត.ផ.ហ.ក.នៅទីស្តីការក្រសួងពាណីជ្ជកម្ម។

ក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងគ្រោង ឆ្អឹងផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍកិច្ចការហាឡាលកម្ពុជាឆ្នាំ២០២៥-២០២៩និងពិនិត្យលើដំណើរការកិច្ចការវិញ្ញាបនបត្រកម្ម។

ស្មារតីអង្គប្រជុំ បានឯកភាពឱ្យ លេខាធិការដ្ឋានគ.ត.ផ.ហ.ក.សហការជាមួយក្រុមការងារបច្ចេកទេស ផលិតផលហាឡាលនឹងរៀបចំសិក្សា និងកែសម្រួលប្រកាសស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលនិងសេចក្តីព្រាងនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការនៃកិច្ចការវិញ្ញាបនបត្រប្រកបដោយនវានុវត្តន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9