Cambodia
New Details

Image
ពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការចាប់ផ្តើមគម្រោងមូលនិធិជំងឺរាតត្បាតសកលនៅកម្ពុជា
March 21, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការចាប់ផ្តើមគម្រោងមូលនិធិជំងឺរាតត្បាតសកលនៅកម្ពុជា (Pandemic Fund Cambodia) ។

គោលបំណង នៃអង្គសិក្ខាសាលា ដើម្បីបង្ហាញជាផ្លូវការ នូវគោលបំណងគម្រោង លទ្ធផល និងផែនការការងាររួមគ្នាដែលបានបង្កើតឡើង និងអនុម័ត របស់អង្គភាពអនុវត្ត (IEs) ចំនួនបីគឺ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារពិភពលោក (WB) ដល់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ នាយកដ្ឋាន និងដៃគូអនុវត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពនៃប្រព័ន្ធតាមដាន សុខភាពមនុស្ស សុខភាពសត្វ និង​ បរិស្ថាន ពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ លោក ស៊ាង សុខលីម អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការដៃគូ៖ FAO, AIIB, World Bank, WHO, WCS, KfW, IPC, AVSF និង​ ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13