ខេត្តតាកែវ ៖ ព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារការពារសុខភាព និងសង្គ្រោះបន្ទាន់ អមដំណេីរដោយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្តតាកែវ បានដឹកនាំប្រជុំ និងចុះពិនិត្យទីតាំង និងសកម្មភាពការពារសុខភាព និងសង្គ្រោះបឋម នៅជុំវិញបរិវេណទីតាំងប្រារព្ធពិធីបុណ្យទន្លេលេីកទី៩ ឆ្នាំ២០២៥ នៅក្រុងដូនកែវ ខេត្តតាកែវ។