Cambodia
New Details

Image
បេសកកម្មជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សំដៅការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តរតនគិរី
March 26, 2025

ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា អមដំណេីរដោយឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មនៅក្នុងខេត្តរតនគិរី ដើម្បី៖

១. ជំរុញការធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព តាមរយៈការពង្រឹងគុណភាពសេវាដោយអនុលោមតាមសំណុំសកម្មភាពអប្បរិមា

២. ជំរុញបង្កើនការចូលរួមអនុវត្តន៍ការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធ

៣. ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តរតនគិរី។ 

នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវ និងក្រុមការងារ បានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ១៣ កន្លែង នៅក្នុងខេត្តរតនគិរី ក្នុងនោះមាន ១០ មណ្ឌលសុខភាពនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានលុង ( មណ្ឌលសុខភាពស្រែអង្ក្រង ល្បាំង1 កាចាញ កោះពាក្យ កាចូន វ៉ឺនសៃ ភ្នំកុក អូរជុំ បានលុង និងមណ្ឌលសុខភាពកូនមុំ) និង៣ មណ្ឌលសុខភាពនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បរកែវ ( មណ្ឌលសុខភាពកិះចុង បរខាំ និងមណ្ឌលសខុភាព អូរយ៉ាដាវ )។ លេីសពីនេះ លោកជំទាវ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងមណ្ឌលសុខភាព អូរយ៉ាដាវ និងមណ្ឌលសុខភាព បានលុង។  

ឆ្លៀតពេលធ្វើដំណើរបន្តពីខេត្តរតនគិរី ទៅខេត្តបន្ទាយមានជ័យ លោកជំទាវក៏បានឆ្លៀតពេលចូលពិនិត្យមេីលមណ្ឌលសុខភាពឆែប របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ នៃខេត្តព្រះវិហារផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39