Cambodia
New Details

Image
កិច្ចប្រជុំពិគ្រោះយោបល់អំពីការរៀបចំក្របខណ្ឌស្តីពីការទិញជាយុទ្ធសាស្រ្តក្នុងប្រព័ន្ធគាំពារសុខភាពសង្គម
March 26, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ  អនុរដ្ឋលេខាធិការ  លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ រួមជាមួយមន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំជាមួយអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (គ.ស.ស.) ដែលដឹកនាំដោយ ឯកឧត្តម ភក្តី សម្បូរណ៍ ប្រធានលេខាធិការដ្ឋាន នៃគ.ស.ស. ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំក្របខណ្ឌស្តីពីការទិញជាយុទ្ធសាស្រ្តក្នុងប្រព័ន្ធគាំពារសុខភាពសង្គម។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាបច្ចេកទេស នៃធនាគារពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8