គណៈប្រតិភូក្រសួងសុខាភិបាល ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ស្ថាប័នយុត្តិធម៌ក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (Department of Justice of Hong Kong) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ដកបទពិសោធន៍ជាមួយគ្នា អំពីបទដ្ឋានគតិយុត្តិពាក់ពន្ធ័នឹងវិស័យសុខាភិបាល អំពីយន្តការអនុវត្តច្បាប់ អន្តរាគមន៍គណៈវិជ្ជាជីវៈសុខាភិបាល (Health Professional Councils) និងតួនាទីអជ្ញាធរសុខាភិបាលវិស័យមន្ទីរពេទ្យសាធារណៈក្រុងហុងកុង (Hong Kong Hospital Authority)។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញទស្សនៈកិច្ច និងកិច្ចស្វាគមន៍ពិភាក្សាការងារដ៏មានសារៈសំខាន់នេះ នឹងបន្តកិច្ចសហការដោយក្រុមការងារជំនាញជាបន្តបន្ទាប់ពីសុខាភិបាលកម្ពុជា។
ទីក្រុងហុងកុង៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥