Cambodia
New Details

Image
សិក្ខាសាលាស្ដីពី ការបណ្តុះបណ្តាលការអភិវឌ្ឍបណ្តាញមន្ទីរពិសោធន៍វេជ្ជសាស្ត្រលើការវេចខ្ចប់ និងការដឹកជញ្ជូនពពួកមេរោគដែលមានកម្រិតហានិភ័យខ្ពស់
March 27, 2025

ខេត្តកែប៖ នាថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសង្គហមិត្ត ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានចូលរួមបើកសិក្ខាសាលាស្ដីពី ការបណ្តុះបណ្តាលការអភិវឌ្ឍបណ្តាញមន្ទីរពិសោធន៍វេជ្ជសាស្ត្រលើការវេចខ្ចប់ និងការដឹកជញ្ជូនពពួកមេរោគដែលមានកម្រិតហានិភ័យខ្ពស់។ 

គោលបំណងនៃសិក្ខាសាលានេះមានដូចជា៖

- ពង្រឹងជំនាញបច្ចេកទេសក្នុងការវេចខ្ចប់ និងដឹកជញ្ជូនពពួកមេរោគដែលមានកម្រិតហានិភ័យខ្ពស់

- ពង្រឹងភាពជាដៃគូសហការរវាងសុខភាពមនុស្ស និងសុខភាពសត្វ និងរវាងគ្រូពេទ្យ និងមន្ទីរពិសោធន៍ក្នុងសេវាសាធារណៈ

- ពង្រឹងសមត្ថភាពលើការអនុវត្តជីវសុវត្ថិភាព និងជីវសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងជំងឺឆ្លង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន

- កាត់បន្ថយហានិភ័យនៃការចម្លងមេរោគ នៅក្នុងប្រព័ន្ធបញ្ជូនសំណាក

- ចែករំលែកបទពិសោធន៍រវាងមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសុខភាពសត្វ។

សិក្ខាសាលានេះមានការចូលរួមពី លោក លោកស្រីជាវេជ្ជបណ្ឌិត អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ពីមន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ អ្នកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម និងអង្គការដៃគូ សរុបចំនួន៤៥នាក់ ក្រោយការឧបត្ថម្ភពី អង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខភាព សង្គម និង DTRA។

Image 1
Image 2
Image 3
Image 4
Image 5