រាជធានីភ្នំពេញ៖ នាពេលព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិតឯកទេសនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យខេត្តដែលបានអនុវត្តការពិនិត្យមាត់ស្បូនដោយតេស្ត HPV និងអង្គការដៃគូអភិវឌ្ឍន៍បានជួបប្រជុំជាមួយក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីកដើម្បីពិភាក្សាអំពីទិសដៅ ដើម្បីកែលម្អយុទ្ធសាស្រ្ត និងវិធីសាស្រ្តពីការធ្វើតេស្ត VIA មកធ្វើតេស្ត HPV (Self-sampling) ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងពិភាក្សាលើការសម្រេចចិត្ត ផ្លាស់ប្តូរយុទ្ធសាស្ត្រពីការធ្វើតេស្ត VIA ទៅធ្វើតេស្ត HPV សម្រាប់សមាសធាតុ CCS&M នៃគម្រោង H-EQIP2។
ក្រុមការងារបានពិភាក្សាជារួមនូវចំណុចដែលបានលើកឡើងខាងលើយ៉ាងផុលផុស ដោយមានការជ្រើសរើសយកការធ្វើតេស្ត HPV tests ការធ្វើតេស្ត HPV សម្រាប់ការថែទាំសុខភាពបឋម (អង្គការសុខភាពពិភពលោកបានដាក់ចេញនូវយុទ្ធសាស្ត្រសកល ដើម្បីពន្លឿនការលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដែលជាបញ្ហាសុខភាពសាធារណៈនៅឆ្នាំ២០២០)។
លោកជំទាវសាស្ត្រាចារ្យបានផ្ដល់អនុសាសន៍ជូនដល់អង្គប្រជុំដូចខាងក្រោម៖
-សម្រេចយកការធ្វើតេស្ត HPV tests is first screening
-ខេត្តដែលត្រូវជ្រើសយកមកអនុវត្តដំបូងមានចំនួន៣ខេត្ត យកមកអនុវត្តដំបូងនៅឆ្នាំទី១។ ខេត្តទាំងបីរួមមាន៖ រាជធានីភ្នំពេញ(អាចប្រើមន្ទីរពិសោធន៍របស់វិទ្យាស្ថានសុខភាពសាធារណៈ) មន្ទីរពេទ្យខេត្តកំពង់ចាម (អាចប្រើមន្ទីរពិសោធន៍របស់មន្ទីរពេទ្យខេត្ត ឬបញ្ជូនមកពិសោធន៍របស់វិទ្យាស្ថានសុខភាពសាធារណៈ) និងមន្ទីរពេទ្យខេត្តសៀមរាប (អាចប្រើមន្ទីរពិសោធន៍របស់មន្ទីរពេទ្យខេត្ត)
-ម៉ាស៊ីន Cobas ទាំង៥ បច្ចុប្បន្នមាននៅ NIPH ចំនួន២ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន១ មន្ទីរពេទ្យខេត្តបាត់ដំបង ចំនួន១ និងមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ១
-ការយកសំណាកស្រ្តី ត្រូវធ្វើដោយខ្លួនឯង (self-singling) នៅមណ្ឌលសុខភាព ដោយមានការណែនាំពីឆ្មបមណ្ឌលសុខភាព/ ឆ្មបមន្ទីរពេទ្យ
-ត្រូវមានក្រុមហ៊ុនផ្គត់ផ្គង់តេស្ត HPV ដែលមាននៅក្នុងប្រទេសកម្ពុជា កាលបរិច្ឆេទ ការរក្សាទុកក្នុងកម្រិតសីតុណ្ហភាពណា និងរយៈពេលរក្សាទុកក្រោយយកសំណាក មុនពេលបញ្ជូនទៅមន្ទីរពិសោធន៍។