រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមសិក្ខាសាលាវេទិកាសាធារណៈស្តីពីថវិកាពលរដ្ឋឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្ហាញជូនសាធារណៈជនអំពីការប្រើប្រាស់ថវិកាជាតិប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងប្រសិទ្ធិពលដើម្បីសម្រេចទៅនឹងគោលបំណងគោលនយោបាយ កម្មវិធី សូចករគន្លឹះស្របនឹងយុទ្ធសាស្ត្រចក្ខុវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
បទបង្ហាញអំពីថវិកា ឆ្នាំ២០២៥ គ្រោងចំណាយកមានដូចជា កម្មវិធីទី១៖គាំពារបរិស្ថាន មាន៤% កម្មវិធីទី២៖ ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និង អភិវឌ្ឍន៍សហគមន៍មូលដ្ឋានមាន៧% កម្មវិធីទី៣៖ ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍដោយចីរភាពមាន ១% កម្មវិធីទី៤៖ ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រមាន ៨៨%។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមមន្ត្រីជាន់ខ្ពស់អន្តរក្រសួង សហគមន៍ចំនួន៩ មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងបរិស្ថានសរុប ១៥០រូប។