Cambodia
New Details

Image
ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣
March 27, 2025

រាជធានីភំ្នពេញ៖ នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥​ ដោយបានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ​រដ្ឋមន្រ្តី ​ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងជាសមាជិកគណៈប្រឹក្សាយោបល់របស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងមន្រ្តីបច្ចេកទេសសុខាភិបាល បានចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

គោលបំណងនៃការរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ គឺ ១) វេទិកាជជែកពីបច្ចេកវិទ្យាដែលរួមមានការបែងចែកជាបន្ទប់ផ្សេងគ្នាក្នុងពេលតែមួយ (Parallel Session) ដោយផ្តោតលើប្រធានបទផ្សេងៗដែលទាក់ទងនឹងវឌ្ឍនភាពចុងក្រោយ នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២) រៀបចំ និងប្រគល់ពានរង្វាន់ “អ្នកវិទ្យាសាស្រ្តឆ្នើមកម្ពុជា” លើកទី២ (Outstanding Cambodian Scientists Award) និង ៣) រៀបចំ និងប្រគល់ពានរង្វាន់ “នវានុវត្តន៍សាធារណៈ” (Public Innovation Award) នៅកម្ពុជា។ 

ជាមោទនភាពនៅក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣នេះ មានបុគ្គលឆ្នើមក្នុង

វិស័យសុខាភិបាលចំនួនពីររូប បានទទួលពានរង្វាន់មាសអ្នកវិទ្យាសាស្រ្តឆ្នើមកម្ពុជា២០២៥៖ 

១) ឯកឧត្តមបណ្ឌិត យី ស៊ីយ៉ាន ទីប្រឹក្សាក្រសួងសុខាភិបាល

២) ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សាត្ថា សមាជិកគណៈពិគ្រោះយោបល់របស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត 

បច្ចេកវិទ្យា នវានុវត្តន៍។

ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រារព្ធធ្វើរៀងរាល់មួយឆ្នាំម្តង ហើយសម្រាប់ទិវាជាតិលើកទី៣ ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២៦ ខែមីនានេះ គឺជាថ្ងៃបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទិវាជាតិលើកទី៣នេះមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នជាច្រើន វិស័យឯកជន និងដៃគូរពាក់ព័ន្ធនានាផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9