Cambodia
New Details

Image
ពិធីអបអរសាទរ និងដង្ហែពានជ័យលាភី មន្ទីរពេទ្យបង្អែកបាកាន អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ (CPA1) ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៤
March 28, 2025

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែ  និងអបអរសាទរពានរង្វាន់ជ័យលាភី មន្ទីរពេទ្យបង្អែកបាកាន ទទួលបានចំណាត់ថ្នាក់លេខ ១ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលស្គាល់។ 

ពិធីនេះ រៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី ឯកឧត្តម ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសរំភើប និងសប្បាយរីករាយ។

សូមជម្រាបជូនថា ក្នុងវិស័យសុខាភិបាល ខេត្តពោធិ៍សាត់ ទទួលបានទទួលជ័យលាភី ចំណាត់ថ្នាក់៖

ទី១៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ បាកាន ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ជាលើកទី២

ទី២៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ខេត្ត ទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស

ទី៣៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ក្រគរ ទទួលបានជ័យលាភីលេខ៦ ទូទាំងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19