Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
March 29, 2025

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានរៀបចំកិច្ចប្រជុំអាណត្តិទី៥ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំង មានការចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងប្រធានការិយាល័យទាំងបី សរុបចំនួន ១០រូប។


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះតែងធ្វើឡើងយ៉ាងទៀងទាត់ ក្នុងគោលដៅពិនិត្យវឌ្ឍនៈភាពនៃការបំរើសេវាកន្លងមក រកមើលកត្តាប្រឈម និងដំណោះស្រាយ និងពិនិត្យអនុមត្តិគំរោងអវិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ដើម្បីលើកកំពស់គុណភាព ពង្រីកវិសាលភាពសេវា និងសុវត្ថិភាពខ្ពស់ ព្រមទាំងសមធ៌មជូនប្រជាជនគ្រប់រូប ដែលអញ្ជើញមករកសេវាពិនិត្យព្យាបាលជំងឺគ្រប់ប្រភេទ។

Image 1
Image 2
Image 3
Image 4
Image 5