Cambodia
New Details

Image
សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប
March 29, 2025

សៀមរាប៖ ថ្ងៃព្រហស្សតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។ 

អង្គសន្និបាតមានការអញ្ជើញចូលរួម ពីលោកជំទាវសមាជិកក្រុមប្រឹក្សា និងឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរជុំវិញខេត្ត តំណាងអង្គការដៃគូរជាតិ និងអន្តរជាតិ សរុបចំនួន ៣៦០នាក់។

សន្និបាតនេះមានគោលបំណង ពិនិត្យមើលលទ្ធផលការងារនាឆ្នាំ២០២៤ លើកពីចំណុចខ្វះចន្លោះ និងកត្តាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីបង្កើនគុណភាព ស័ក្តសិទ្ធភាពសេវាសុខាភិបាលជូនប្រជាជនយើង។ ឯកឧត្តមសាស្ត្រាចារ្យបានរំលឹកជូនអង្គសន្និបាតនូវយុទ្ធសាស្ត្រគន្លឹះទាំង៩ និងអាទិភាពចំបងចំនួន៣ ដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់ចេញ និងចាប់អនុវត្តនតាំងពីដើមអាណត្តិ និងកំពង់ជំរុញឱ្យលេចចេញជាលទ្ធផលដ៏ល្អប្រសើរជាបណ្តើរៗគួរជាទីមោទនៈ។

នៅក្នុងទិសដៅចូលរួមជាមួយគោលនយោបាយគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជានាឆ្នាំ ២០៣៥ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានផ្តល់នូវការរំលឹកជូនអង្គសន្និបាតទាំងមូល នូវចំណុចសំខាន់ៗចំនួន៥៖

១. អ្នកបម្រើសេវាគ្រប់ផ្នែកត្រូវ ពង្រឹងសមត្ថភពចំណេះជំនាញ ជាប្រចាំ និងចាប់យកបច្ចេកទេសថ្មីៗ ឲ្យមាន ភាពច្បាស់លាស់ប្រាកដ៏។

២. ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងអនុវត្តការងារបម្រើសេវាដោយយកក្រមសីលធម៌ជាត្រីវិស័យ។ គោរពដែលកំណត់ និងនិយាមវិជ្ជាជិវៈឲ្យបានល្អ។

៣. ពង្រឹងសាមគ្គីភាពក្នុងអង្គភាពការងារក្នុងក្រុម និងបង្កើនកិច្ចសហការជួយគ្នា ដោយគិតពីប្រជាជនជាស្នូល។

៤. អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ ប្រជាជនងាយរងគ្រោះ ក្រីក្រ បសស មូលនិធិសមធម៌ និងអ្នកអនាថា។

៥. ចូលរួមយ៉ាងសកម្មការធ្វើនិយ័តកម្មមូលដ្ឋានសេវាសុខាភិបាល ពិសេសផ្នែកឯកជន ដើម្បីអោយវិស័យសុខាភិបាលរបស់ជាតិយើងមានគុណភាព និងទទួលបាការសារទរពីសាធារណជនភាគច្រើនលើសលប់។

ដើម្បីសំរេចបាននូវគោលដៅនេះ ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេស អាជ្ញាធរដែនដី ចូលរួមចំណែកសហការល្អ មានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហា នៅនឹងមូលដ្ឋានរៀងៗខ្លួន ជាមួយនឹងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កំរិត ព្រោះថាសុខាភិបាលមិនអាចរីកចំរើនតែឯងបានឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14