Cambodia
New Details

Image
កិច្ចប្រជុំប្រចាំខែមីនា ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
April 01, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០ នាទីរសៀល នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ប៉ែន រដ្ឋា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល (តាមប្រព័ន្ធអនឡាញ) លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖

១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ

២. បញ្ហាប្រឈម និងសំណូមពរនានា។

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖ 

១. រាល់ចំណុចដែលបានឯកភាពសម្រេច ក្នុងរបាយការណ៍ខែមុនតម្រូវឱ្យយកជជែក និងតាមដានបន្ត

២. ថ្នាក់ដឹកនាំត្រូវបន្តធ្វើរបាយការណ៍វឌ្ឍនភាពការងារក្នុងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ កន្លងមករហូតដល់បច្ចុប្បន្ន

៣. គណៈកម្មាធិការកិច្ចការតាំងពិព័រណ៍ឱសថបុរាណ ត្រូវធ្វើ និងបញ្ចប់ផែនការដើម្បីដាក់ជូនថ្នាក់ដឹកនាំសម្រេច

៤. ការិយាល័យរដ្ឋបាល និងការិយាល័យបច្ចេកទេសត្រូវធ្វើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែទៅតាមផែនការ និងសូចនាករដែលបានគ្រោងទុក រួចផ្ញើជូនថ្នាក់ដឹកនាំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9