Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាគតប្រទេសជាតិ»
April 03, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ  និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងជាពិសេសកុមារកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើអន្តរាគមន៍នៃរាល់ការងារទាំងឡាយ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថាត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជម្រៅនៃជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ។

ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល នូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ជាអាទិ៍មាន៖

១-  ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលំអអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ថ្នាក់ដឹកនាំ ត្រូវពិនិត្យនិងរៀបចំផែនការជំហាន ដោយធ្វើពីជ្រោយមកកណ្តាល 

២-  លើកកម្ពស់ និងបណ្តុះបណ្តាល សមត្ថភាពបន្ថែមទៀតដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពិនិត្យលើអ្នកដែលត្រូវជួយ អ្នកខ្វះខាត ឱ្យសមស្របទៅតាមកម្រិតស្តង់ដាជាតិ និងអន្តរជាតិ 

៣-  ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ វេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស ដោយត្រូវចែករំលែក និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។

៤-  ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឱ្យកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី។

៥-  យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។

៦-  ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ ២៤ ម៉ោង និង៧ថ្ងៃ/សប្តាហ៍។

៧-  ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺ។

៨-  ពង្រឹងលើការទទួលបដិសណ្ឋារកិច្ច និងការយកចិត្តទុកដាក់ផ្តល់សេវាថែទាំដល់អ្នកជំងឺ។

៩-  ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ដោយការកត់ត្រា ដោយការអនុវត្តតាមស្តង់ដា។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ ដើរតួជាអាណាព្យាបាលដែលកូនមានបញ្ហាសុខភាព និងក្រុមគ្រូពេទ្យបម្រើសេវាដល់ទារក ដើម្បីបង្ហាញរបៀបពីផ្តល់សេវាដោយសេចក្តីស្រឡាញ់ ភាពកក់ក្តៅចំពោះទារក។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សូមអរគុណដល់អង្គការដៃគូ ដែលតែងតែជួយជាសម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ទីរពេទ្យ ក្នុងការចូលរួមបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ 

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77
Image 78
Image 79
Image 80
Image 81
Image 82
Image 83
Image 84
Image 85
Image 86
Image 87
Image 88
Image 89
Image 90
Image 91
Image 92
Image 93
Image 94
Image 95
Image 96
Image 97
Image 98
Image 99
Image 100
Image 101
Image 102
Image 103
Image 104
Image 105
Image 106
Image 107
Image 108
Image 109
Image 110
Image 111
Image 112
Image 113
Image 114
Image 115
Image 116
Image 117
Image 118
Image 119
Image 120
Image 121
Image 122
Image 123
Image 124
Image 125
Image 126
Image 127