រាជធានីភ្នំពេញ៖ ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឺកនាំក្រុមការងារសុខាភិបាល ចូលរួម សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងថ្នាក់ជាតិ គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ក្រោមអធិបតីភាព ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ Sun & Moon។
សិក្ខាសាលានេះ បានដំណើរការក្នុងរយ:ពេល ២ថ្ងៃពេញ និងមានគោលបំណងរួម ដើម្បី(១) បង្ហាញពីផែនការសកម្មភាពឆ្នាំ ២០២៥ វឌ្ឍនភាពការងារគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងការការពារបរិស្ថាន និងសង្គម និង (២)កំណត់រកបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ព្រមទាំងប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងសុខភាពសត្វឆ្លងដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ។ សូមជំរាបជូនថា ពិធីបើកនៃអង្គសិក្ខាសាលា បានប្រព្រឺត្តទៅ រីឯ ពិធីបិទរបស់អង្គសិក្ខាសាលា បានដំណើរការក្រោមអធិបតីភាព នៃ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួងស្ថាប័នពាក់ពាក់ព័ន្ធ លោក លោកស្រី តំណាងធនាគារ ADB ធនាគារ AIIB និងធនាគារពិភពលោក តំណាងអង្គការ និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងតំណាងអ្នកអនុវត្តគំរោង មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅរបស់គំរោង ព្រមទាំង ភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ៦១ រូប។