Cambodia
New Details

Image
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និង មជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន
April 05, 2025

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និង មជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

មជ្ឈមណ្ឌលទំនើបកម្ម សមុទ្ររាម គឺជាមរតកប្រវត្តិសាស្រ្ត នៃការពង្រឹង និងការពង្រីកទំនាក់ទំនងជាប្រពៃណី រវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសកម្ពុជា និងចិន បន្តពីប្រពៃណីដែលធ្លាប់បានឆ្លងកាត់ជាប្រវត្តិសាស្រ្តដ៏យូរលង់ និងកាន់តែមានភាពកក់ក្តៅ ជឿជាក់ និងរឹងមាំ។ មជ្ឈមណ្ឌលទំនើបកម្មនេះ មានទីតាំងស្ថិតនៅ ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ តំណាងអង្គទូតនានា តំណាងអង្គការ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធទាំងអស់។

Image 1
Image 2
Image 3
Image 4