Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា
April 09, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី ”កម្លាំងពលកម្មនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីវិភាគទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកនូវសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រីកយន្តការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពសំដៅសម្រេចឱ្យបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ និយោជិក ម្ចាស់សហគ្រាស អ្នកអភិវឌ្ឍន៍តំបន់ ទីភ្នាក់ងារជ្រើសរើសឯកជន វិនិយោគិនក្នុងតំបន់ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9