រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសាឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថានៅលើសកលលោកមានប្រទេសចំនួន៤១ កាន់ព្រះពុទ្ធសាសនា និងមានពុទ្ធសាសនិកប្រមាណ៥១០លាននាក់។ ក្នុងពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ ព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន តំណាងអង្គទូត ព្រមទាំងពុទ្ធសាសនិក ជាច្រើនអង្គ/នាក់។