Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ បានចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥
April 14, 2025

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ បានចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព ដែលប្រមូលផ្តុំយុវជន និងសាធារណជនគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាពីភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា។ ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរ សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបាន និងកំពុងរៀបចំដូចគ្នា ដែលបានឆ្លុះបញ្ចាំង ពីសុខដុមរមនា ក្នុងចំណោមប្រជាជនទូទាំងប្រទេស ក្នុងស្មារតីគ្រួសារខ្មែរតែមួយ ។

ខេត្តសៀមរាប៖ រសៀលថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19